រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្តីពីការដាក់ឱ្យអនុវត្តនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល

អត្ថបទសង្ខេប៖


រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្តីពីការដាក់ឱ្យអនុវត្តនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល។ ដើម្បីឆ្លើយតបទៅនឹងការងារកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្រសួងមុខងារសាធារណៈ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានសិក្សា រៀបចំ និងទាញយកនូវបទពិសោធន៍ចេញពីការប្រឡងប្រជែងជ្រើសរើសរើសមន្ត្រីរាជការ ក្នុងអាណត្តិទី៧ នេះ តាក់តែងឡើងបានជានិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។ និយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល នឹងត្រូវបានប្រើប្រាស់សម្រាប់ការប្រឡងប្រជែងជាបន្តបន្ទាប់នូវថ្ងៃខាងមុខ ៕

លេខលិខិត៖ ៣៧ អនក្រ.បក

កាលបរិច្ឆេទ៖ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤


ទាញយកឯកសារ៖ PDF File: ទាញយក | Download 63 MB

ចំនួនអ្នកទស្សនា៖​ 824 Views

ត្រទ្បប់ក្រោយ៖

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១