ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ រួមជាមួយសមាជិក សមាជិកាអង្គប្រជុំដែលអញ្ជើញជាតំណាងមកពីគ្រប់ក្រសួងស្ថាប័នទាំងអស់


ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ រួមជាមួយសមាជិក សមាជិកាអង្គប្រជុំដែលអញ្ជើញជាតំណាងមកពីគ្រប់ក្រសួងស្ថាប័នទាំងអស់ សូមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំបំផុតឥតឧបមា ចំពោះការយាងចូលព្រះទិវង្គតរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។


យើងខ្ញុំព្រះករុណា សូមថ្វាយនូវក្តីកតញុតាធម៌ដ៏ជ្រាលជ្រៅ ព្រមទាំងសូមវន្ទាឧទ្ទិសបួងសួង ថ្វាយមហារាជកុសលដល់ដួងព្រះវិញាណក្ខន្ធសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី សូមបានយោនយោគយាងនិមន្តក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១