កែនិយមន័យមន្ត្រីកិច្ចសន្យា កុំឱ្យមន្ត្រីកិច្ចសន្យាគឺផ្តោតទៅលើតែមន្ត្រីរដ្ឋបាល

កែនិយមន័យមន្ត្រីកិច្ចសន្យា កុំឱ្យមន្ត្រីកិច្ចសន្យាគឺផ្តោតទៅលើតែមន្ត្រីរដ្ឋបាល ឬជំនួយការតូចតាច ត្រូវបើកច្រកដល់មន្ត្រីកិច្ចសន្យាជំនាញផង បើសិនជាគាត់មានបណ្ឌិត វេជ្ជបណ្ឌិត គាត់មានសញ្ញាបត្រអីផ្សេងៗ គាត់លើសអាយុក៏ដោយ គាត់អាចចូលមកជួយរដ្ឋាភិបាលបាន ដោយមិនចំបាច់ចូលមកក្នុងជាក្របខណ្ឌពេញទី យើងត្រូវគិតគូរ ការរៀបចំក្របខណ្ឌបៀវត្សន៍ត្រូវឱ្យស៊ីចង្វាក់គ្នា ឧទាហរណ៍ គិលានុប្បដ្ឋាក នៅមណ្ឌលសុខភាព បើយើងយកមន្ត្រីកិច្ចសន្យា ត្រូវមើល បើសិនគាត់ជំនាញជាងគិលានុប្បដ្ឋាក ធ្វើការដូចគេដូចឯង ឱ្យប្រាក់ខែដូចគេដូចគេឯង អត្ថប្រយោជន៍ដូចគេដូចឯងទៅ កុំគិត៧០%អី យកវិធីសាស្ត្រនេះទើបយើងមានភាពបត់បែន ហើយយើងអាចបើកច្រកមនុស្សច្រើន។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១