រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគន្លឹះសំខាន់ៗទៅតាមវិស័យជាអាទិភាព និងរៀបចំបង្កើតនូវយន្តការអនុវត្តន៍ ដើម្បីដោះស្រាយបញ្ហាប្រឈម និងការធានាប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងការឆ្លើយតបទាន់ពេលវេលាទៅនឹងគោលដៅអាទិភាព
នៅក្នុងក្របខណ្ឌនៃការអនុវត្តជាក់ស្តែង រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគន្លឹះសំខាន់ៗទៅតាមវិស័យជាអាទិភាព និងរៀបចំបង្កើតនូវយន្តការអនុវត្តន៍ ដើម្បីដោះស្រាយបញ្ហាប្រឈម និងការធានាប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងការឆ្លើយតបទាន់ពេលវេលាទៅនឹងគោលដៅអាទិភាព របស់រាជរដ្ឋាភិបាល ក្នុងនោះរាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះនូវក្នុងការកែទម្រង់ ដើម្បីលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្ម នៅក្នុងរដ្ឋបាលសាធារណៈ តាមរយៈការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព ការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាព ការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ និងការរៀបចំដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។