ប្រតិភូក្រសួងមុខងារសាធារណៈ ចូលរួមកិច្ចប្រជុំក្នុងក្របខណ្ឌការដ្ឋានកែទម្រង់ ៣ បូក ១


នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានដឹកនាំក្រុមការងារបច្ចេកទេស តំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ចូលរួមកិច្ចប្រជុំក្នុងក្របខណ្ឌការដ្ឋានកែទម្រង់ ៣ បូក ១ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។


កិច្ចប្រជុំបានពិភាក្សាទៅលើការងារកែទម្រង់រដ្ឋបាលសាធារណៈ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការងារកែទម្រង់សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព ឆ្នាំ២០២៣ និងពិនិត្យលើសំណើផែនការសកម្មភាពសុខដុមនីយកម្មការកែទម្រង់ ៣ បូក ១ ឆ្នាំ២០២៤ រួមទាំងការត្រៀមរៀបចំទស្សនកិច្ចសិក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការរៀបចំវិបស្សនាកែទម្រង់ ៣ បូក ១ នាពេលខាងមុខផងដែរ៕

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១