ក្រសួងមុខងារសាធារណៈ អនុញ្ញាតឱ្យសមាជិក សមាជិកា អ្នកស្រាវជ្រាវ និងកម្មសិក្សាការីរបស់សមាគមសាលាត្រាជូ ធ្វើទស្សនកិច្ចសិក្សានៅ “ក្រសួងមុខងារសាធារណៈ”


នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ កម្មសិក្សាការីរបស់សមាគមសាលាត្រាជូ ត្រូវបានអនុញាតិឱ្យធ្វើទស្សនកិច្ចសិក្សានៅក្រសួងមុខងារសាធារណៈ ដើម្បីស្វែងយល់ពីប្រវត្តិរបស់ក្រសួងមុខងារសាធារណៈ នីតិវិធីនានាក្នុងការចូលបម្រើការងារជាមន្រ្តីរាជការ កិច្ចការរដ្ឋបាលច្បាប់ និងការវិវត្តនៃការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា។ នៅក្នុងកម្មសិក្សានោះ ឯកឧត្តម ស សាម៉ីឌី រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានបង្ហាញពីសមត្ថកិច្ចដឹកនាំនិងគ្រប់គ្រងវិស័យមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយតួនាទី ភារកិច្ច ក្រសួងមុខងារសាធារណៈ និងការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ជូនសិក្ខាកាមសិក្សារៀនសូត្រ និងឈ្វេងយល់បន្ថែម។


ក្រសួងមុខងារសាធារណៈសូមស្វាគមន៍ និងតែងតែរីករាយក្នុងការចែករំលែកព័ត៌មាននានាជូនសិស្ស និស្សិត និងអ្នកស្រាវជ្រាវទាំងអស់ដើម្បីពង្រីកវិសាលភាពនៃចំណេះដឹងស្តីពីមុខងារសាធារណៈ និងកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១