កិច្ចប្រជុំ របស់ក្រសួងមុខងារសាធារណៈជាមួយក្រុមការងារធនាគារពិភពលោកប្រចាំនៅកម្ពុជា ជុំវិញការងារបណ្តុះបណ្តាលធនធានមនុស្ស


នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានដឹកនាំក្រុមការងារក្រសួងមុខងារសាធារណៈ ជួបពិភាក្សាការងារជាមួយក្រុមការងារធនាគារពិភពលោកប្រចាំនៅកម្ពុជា ដែលដឹកនាំដោយ លោក សូ សុខប៊ុនធឿន អ្នកជំនាញជាន់ខ្ពស់ផ្នែកសាធារណៈ ជុំវិញការងារបណ្តុះបណ្តាលធនធានមនុស្ស នៅសាលាភូមិន្ទរដ្ឋបាល។


កិច្ចប្រជុំនេះបានពិភាក្សាដោយផ្តោតលើប្រធានបទមួយចំនួន រួមមាន៖ (១) ការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំ (២) វឌ្ឍនភាពនៃការធ្វើបច្ចុប្បន្នភាពកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ ដោយរួមបញ្ចូលទាំងការគិតគូរ លើការកែទម្រង់រដ្ឋបាលសាធារណៈ លើវិស័យអាទិភាពជាពិសេសវិស័យអប់រំ (៣) កម្មវិធីបណ្តុះណ្តាលភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ និង (៤) វឌ្ឍនភាពនៃការងាររៀបចំប្រព័ន្ធផ្ទុកទិន្នន័យមន្រ្តីរាជការ (HRMIS prototype implementation) និងការងារបន្ត។


សូមបញ្ជាក់ថា កន្លងមក ក្រុមការងារធនាគារពិភពលោកប្រចាំនៅកម្ពុជា តែងតែបានផ្តល់ការគាំទ្រជាបច្ចេកទេសដល់ក្រសួងមុខងារសាធារណៈ ទាំងលើការងារដែលបានជួបពិភាក្សានាពេលនេះ និងពិនិត្យលទ្ធភាពដើម្បីផ្តល់ការគាំទ្របន្ថែមនាថ្ងៃអនាគត និងការបណ្តុះបណ្តាលសមត្ថភាពដល់មន្ត្រីរាជការស៊ីវិល ក្នុងការបំពេញការងារឱ្យល្អថែមមួយកម្រិតទៀត។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១