ក្រសួងមុខងារសាធារណៈ ចាប់ផ្តើមពិភាក្សាលើការរៀបចំប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម


នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិ នៃ គ.វ.រ. បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាការងាររបស់ក្រុមការងារកែលម្អប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម នៃអនុគណៈកម្មាធិការប្រតិបត្តិ នៃ គ.វ.រ. ដែលការងារនេះជាផ្នែកមួយវិធានគន្លឹះក្នុងការងារកំណែទម្រង់របស់ក្រសួងមុខងារសាធារណៈ។


កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ អគ្គលេខាធិការរង នៃ អ.គ.ក.ស. លោក លោកស្រី ជាប្រធាន ឬតំណាងក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី នៃអនុគណៈកម្មាធិការប្រតិបត្តិ នៃ គ.វ.រ តំណាងក្រុមការងារបច្ចេកទេសលើប្រសិទ្ធភាពការងារ នៃអនុគណៈកម្មាធិការប្រតិបត្តិ នៃ គ.វ.រ. និងសមាជិកនៃក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម នៃអនុគណៈកម្មាធិការប្រតិបត្តិ នៃ គ.វ.រ.។


កិច្ចប្រជុំបានចូលរួមមតិយោបល់យ៉ាងច្រើនដែលជាធាតុចូលឆ្ពោះទៅកាន់ការរៀបចំឯកសារគោលផ្សេងៗទៀត ដើម្បីយកទៅពិភាក្សាគ្នាក្នុងកិច្ចប្រជុំបន្តនៅពេលក្រោយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១