អ្នកសង្កេតការណ៍ ចំនួន ១៦១រូប បាន និងបន្តចូលរួមយ៉ាងយកចិត្តទុកដាក់ ក្នុងការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា


ទាំងអំឡុងពេលប្រឡងប្រភេទវិញ្ញាសាសរសេរ ទាំងដំណើរការកំណែសន្លឹកកិច្ចការរបស់បេក្ខជន និងការប្រឡងប្រភេទវិញ្ញាសាអនុវត្តន៍កីឡា នៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា វត្តមានអ្នកសង្កេតការណ៍មកពីអង្គភាពប្រឆាំងអំពើពុករលួយ ទាំងតំណាងសកលវិទ្យាល័យនានា ទាំងសាធារណជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រួមជាមួយនឹងក្រុមគ្រូពេទ្យ តែងតែនៅក្បែរ និងចូលរួមសង្កេតការណ៍តាមដានពីសកម្មភាពរបស់ពួកយើងជារៀងរាល់ថ្ងៃ។


សូមអរគុណសម្រាប់ការចូលរួមរបស់អ្នកទាំងអស់គ្នា!

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១