វិញ្ញាសាអនុវត្តន៍កីឡានៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡាឈានដល់ ថ្ងៃទី២


នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានចុះពិនិត្យមណ្ឌលប្រឡងវិញ្ញាសាអនុវត្តន៍កីឡា នៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា នៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា។


ឯកឧត្តមរដ្ឋមន្ត្រី បានពិនិត្យដោយផ្ទាល់ទៅលើរបៀបរបប និងនីតិវិធីនៃការប្រឡងអនុវត្ត និងកិច្ចការវិនិច្ឆ័យលើវិញ្ញាសាអនុវត្តន៍កីឡានៃការប្រឡងប្រជែងជ្រើសរើសបង្រៀន ឯកទេសអប់រំកាយ និងកីឡា ដោយបើកចំហរ ប្រឡងភ្លាមចេញលទ្ធផលពិន្ទុភ្លាម តាមជាក់ស្តែង និងដោយមានការចុះហត្ថលេខាយល់ព្រមទទួលស្គាល់លទ្ធផលពីសាមីបេក្ខជន យ៉ាងសុក្រិត យុត្តិធម៌ ឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ស្របតាមកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល អាណត្តិទី៧។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១