មុនពេលប្រឡងប្រជែងលើប្រភេទវិញ្ញាសាអនុវត្តកីឡា បេក្ខជនគួរឈ្វេងយល់ពីលក្ខណៈបច្ចេកទេស និងលក្ខខណ្ឌនៃដំណើរការប្រឡងប្រជែង


នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅវិមានកីឡដ្ឋានជាតិអូឡាំពិក គណៈកម្មការរៀបចំការប្រឡងប្រជែង បានរៀបចំបទបង្ហាញបច្ចេកទេស និងនីតិវិធីក្នុងការអនុវត្តលើវិញ្ញាសាអនុវត្តន៍កីឡា ដើម្បីឱ្យបេក្ខជនអាចត្រៀមខ្លួនជាមុននិងយល់ដឹងច្បាស់អំពីលក្ខខណ្ឌនៃការប្រឡង ។ បទបង្ហាញនាព្រឹកនេះ មានការចូលរួមពីវាគ្មិនជានាយករងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា, នាយក នាយករងមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រអប់រំកាយ និងកីឡា និងអនុប្រធានការិយាល័យសមោធានឯកសារកីឡា លើវិញ្ញាសាចំនួន៣ រួមមាន៖ ១.ចោលដុំដែក ២.លោតចម្ងាយ និង ៣.រត់ល្បឿន។


សូមបញ្ជាក់ថា៖ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនជំនាញអប់រំកាយ និងកីឡា វិញ្ញាសាអនុវត្តន៍កីឡា នឹងត្រូវចាប់ផ្តើមនៅពេលរសៀលថ្ងៃនេះតទៅ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា៕

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១