ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ឈានដល់ដំណាក់កាលកែសន្លឹកកិច្ចការ


នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ សន្លឹកកិច្ចការនៃការប្រឡងប្រជែងកាលពីម្សិលមិញ ត្រូវបានអនុគណៈកម្មការកំណែ រៀបចំនីតិវិធីក្នុងការកែសន្លឹកកិច្ចការ ដោយមានការអញ្ជើញចូលរួមពិនិត្យមណ្ឌលកំណែ និងជាសាក្សីសម្រាប់ការចាប់ផ្តើមកំណែសន្លឹកកិច្ចការ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ក្រុមការងារអនុគណៈកម្មការជំនាញ និងក្រុមអ្នកសង្កេតការណ៍ជាតំណាងសាកលវិទ្យាល័យនិងសាធារណជន ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។


ស្របពេលជាមួយនឹងការកែសន្លឹកកិច្ចការនេះផងដែរ ការប្រឡងប្រជែងក៏ស្ថិតក្នុងដំណាក់កាលនៃការប្រឡងប្រភេទវិញ្ញាសាអនុវត្តន៍កីឡា ដែលនឹងចាប់ផ្តើមនៅម៉ោង ១រសៀលនេះតទៅ នៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១