ថ្ងៃនេះ គឺជាថ្ងៃចាប់ផ្តើមវិញ្ញាសាសរសេរសម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា


គណៈកម្មការរៀបចំការប្រឡងប្រជែង បានរៀបចំមណ្ឌលប្រឡងរួចរាល់ហើយ ដែលខណៈនេះវិញ្ញាសាសរសេរកំពុងត្រូវបានរៀបចំ


គណៈកម្មការរៀបចំការប្រឡងប្រជែង សូមយកឱកាសនេះ ជូនពរដល់បេក្ខជនទាំងអស់ទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត និងសូមរក្សាសុខភាពឱ្យបានល្អ ព្រមទាំងត្រៀមខ្លួនចូលរួមប្រឡងដោយអនុវត្តន៍តាមបទបញ្ញត្តិ និងការណែនាំរបស់ការប្រឡងប្រជែងឱ្យបានគ្រប់ៗគ្នា។


បេក្ខជនត្រូវមកដល់មណ្ឌលប្រឡង ១ម៉ោងមុនការប្រឡង(ម៉ោង១១៖៣០នាទី) ព្រមទាំងភ្ជាប់មកជាមួយនូវ៖


១-សលាកបត្រឯកត្តជន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណផ្សេងទៀត ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។


២-ប៊ិចពណ៌ខៀវ និងបន្ទាត់ សម្រាប់ប្រើប្រាស់ពេលប្រឡង។


បេក្ខជនមិនត្រូវយកឯកសារផ្សេងៗ ព្រមទាំងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ទូរស័ព្ទ នាឡិកាឆ្លាតវៃ…) ចូលក្នុងមណ្ឌលប្រឡងជាដាច់ខាត និងមិនមានការទទួលរក្សាទុកនោះទេ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១