ថ្ងៃស្អែកគឺជាកាលបរិច្ឆេទ នៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយនិងកីឡា


នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយនិងកីឡា បានដឹកនាំប្រធាន និងអនុប្រធាន អនុគណៈកម្មការនីមួយៗ ចុះពិនិត្យទីតាំងមណ្ឌលប្រឡងវិញ្ញាសាសរសេរ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច។


សកម្មភាពចុះពិនិត្យស្ថានភាពទូទៅ និងទីតាំងផ្សេងៗទៀតដែលប្រើប្រាស់សម្រាប់ការប្រឡងប្រជែងនៅថ្ងៃស្អែក ដើម្បីធានាថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ពិតជាប្រព្រឹត្តទៅបានរលូន និងស្របទៅតាមគោលការណ៍ដែលបានកំណត់ដោយរាជរដ្ឋាភិបាល សម្រាប់ការជ្រើសរើសមន្ត្រីរាជការប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១