ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន​ និងកីឡា ធ្វើសន្និសីទសារព័ត៌មាន ស្តីពី«ការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា»


នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា ស្តីពី«ការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា» ក្រោមគណៈធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនធឿន តំណាងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការអញ្ជើញចចូលរួមពី តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ(ACU) និងតំណាងសាលាភូមិន្ទរដ្ឋបាល ព្រមទាំងមានការចូលរួមពីអ្នកសារព័ត៌មានចំនូន ២១ស្ថាប័ន-អង្គភាព។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១