ការប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ឆ្នាំ២០២៣ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡានឹងត្រូវប្រព្រឹត្តទៅក្រោមប្រភេទវិញ្ញាសាចំនួន២គឺប្រភេទវិញ្ញាសាសរសេរ និងប្រភេទវិញ្ញាសាអនុវត្តន៍កីឡា


សម្រាប់ប្រភេទវិញ្ញាសាអនុវត្តន៍កីឡា នឹងត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ និងថ្ងៃបន្តបន្ទាប់ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។


ប្រភេទវិញ្ញាសាអនុវត្តន៍កីឡាមាន ៣វិញ្ញាសា ដូចខាងក្រោម៖


១. អនុវត្តវិញ្ញាសាចោលដុំដែក ទម្ងន់៥គីឡូក្រាម សម្រាប់បុរស និងទម្ងន់៣គីឡូក្រាម សម្រាប់នារី


២. អនុវត្តវិញ្ញាសាលោតចម្ងាយ បុរស-នារី


៣. អនុវត្តវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ សម្រាប់បុរស និង៨០ម៉ែត្រ សម្រាប់នារី។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១