ឯកឧត្តម រស់ សូផាន់ រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំឯកភាពក្នុងការដំឡើង និងបង្កើតអង្គភាពសុខាភិបាល ចំនួន២១ សម្រាប់ឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាល


កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីសំណាក់ តំណាងក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈ សរុបមានចំនួន ៣២នាក់។


ជាលទ្ធផលអង្គប្រជុំបានពិភាក្សាឯកភាពទៅលើ៖ ១-បង្កើតការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំបូរចំនួន១ ២-បង្កើតមន្ទីរពេទ្យបង្អែកថ្មីចំនួន១ ៣-តម្លើងមណ្ឌលសុខភាពទៅជាមន្ទីរពេទ្យបង្អែកកម្រិត១ (CPA-1)ចំនួន១ ៤-បង្កើតមណ្ឌលសុខភាពថ្មីចំនួន៩ និង ៥-បង្កើតប៉ុស្តិ៍សុខភាពចំនួន៩៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១