តើអ្នកដឹងទេ?​ ថ្ងៃនេះ​ ក្នុងឆ្នាំ២០២៤នេះ​ គឺជាខួបលើកទី ២៨ នៃការបង្កើត «រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ»


តើអ្នកដឹងទេ? ថ្ងៃនេះ ក្នុងឆ្នាំ២០២៤នេះ គឺជាខួបលើកទី ២៨ នៃការបង្កើត «រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ»។ ក្នុងទស្សវត្សទី៩០ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី១ នៃរដ្ឋសភា បានសម្រេចបង្កើត “រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ” ចំណុះគណៈរដ្ឋមន្ត្រី តាមរយៈព្រះរាជក្រមលេខ នស/រកប/០១៩៦/២៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦។


បន្ទាប់មកកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៥ នៃរដ្ឋសភា បានបង្កើត “ក្រសួងមុខងារសាធារណៈ” ដោយបានដាក់បញ្ចូលស្ថាប័នចំនួនបីរួមមាន រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល និងសាលាភូមិន្ទរដ្ឋបាល ដែលមានមុខងារ និងបេសកកម្មសំខាន់ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា និងការងារកែទម្រង់រដ្ឋបាលសាធារណៈ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១