គណៈកម្មការបច្ចេកទេសអន្តរក្រសួង នៃ គ.វ.ជ. បន្តចុះវាយតម្លៃនៅទីតាំងជាក់ស្ដែងរបស់បេក្ខភាពអនុវិទ្យាល័យ ក្នុងស្រុកសង្គមថ្មី នៃខេត្តព្រះវិហារ


នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈកម្មការបច្ចេកទេសអន្តរក្រសួង និងក្រុមការងារលេខាធិការនៃ គ.វ.ជ. ចុះអនុវត្តការវាយតម្លៃនៅទីតាំងជាក់ស្ដែងបេក្ខភាពអនុវិទ្យាល័យ ក្នុងស្រុកសង្គមថ្មី នៃខេត្តព្រះវិហារ។ ក្នុងដំណើរការវាយតម្លៃនេះ មានការចូលរួមដោយ គណៈកម្មការបច្ចេកទេសអន្តរក្រសួងនិងក្រុមការងារលេខាធិការនៃគ.វ.ជ. អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងមន្ទីរអប់រំ យុវជន និងកីឡា តំណាងមន្ទីរមុខងារសាធារណៈ តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងមន្ទីរបរិស្ថាន តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ តំណាងមន្ទីរព័ត៌មាន ប្រធានក្រុមប្រឹក្សាស្រុកសង្គមថ្មី អភិបាលស្រុកសង្គមថ្មី អធិការស្រុកសង្គមថ្មី តំណាងការិយាល័យអប់រំ យុវជន និងកីឡាស្រុកសង្គមថ្មី មេឃុំ នាយប៉ុស្ដិ៍ គណៈកម្មការគ្រប់គ្រងសាលារៀន តំណាងមាតាបិតាសិស្ស តំណាងសហគមន៍ នាយក នាយករង-នាយិការង និងលោកគ្រូ អ្នកគ្រូនៃអនុវិទ្យាល័យ។


ជាលទ្ធផល ដោយសារមានការសហការយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ គណៈកម្មការបច្ចេកទេសអន្តរក្រសួង នៃ គ.វ.ជ. បានធ្វើការចុះវាយតម្លៃជាក់ស្ដែងដល់ទីតាំង បានបញ្ចប់ដោយជោគជ័យ និងប្រកបដោយបរិយាកាសរីករាយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១