កិច្ចប្រជុំពិភាក្សាលើការពិនិត្យវឌ្ឍនភាពការងារប្រឡងប្រជែងជ្រើសរើសក្របខណ្ឌគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា


នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងនៃក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំ ពិភាក្សាលើការងារប្រឡងប្រជែងជ្រើសរើសក្របខណ្ឌគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ បានធ្វើវឌ្ឍនភាពការងារ និងបានកំណត់នីតិវិធីការងារមួយចំនួន ជាមួយក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំជារបាយការណ៍ដាក់ជូនថ្នាក់ដឹកនាំពិនិត្យនិងសម្រេច ឈានឆ្ពោះទៅកាន់ការប្រឡងនាពេលឆាប់ៗនេះ។


សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំខាងលើ បានប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងអង្គភាពជំនាញ នៃក្រសួងមុខងារសាធារណៈ នាយករងសាលាភូមិន្ទរដ្ឋបាល និងថ្នាក់ដឹកនាំមកពីតំណាងក្រសួង-ស្ថាប័ន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពប្រឆាំងអំពើពុករលួយ សរុបមានចំនួន ៧០នាក់៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១