គណៈកម្មការរៀបចំការប្រឡងប្រជែង រៀបចំប្រជុំពិភាក្សាពិនិត្យវឌ្ឍនភាពការងារប្រឡងប្រជែងជ្រើសរើសក្របខណ្ឌគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំ២០២៣ និងការត្រៀមរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌរបស់ក្រសួង-ស្ថាប័នដទៃទៀត


នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ គណៈកម្មការរៀបចំការប្រឡងប្រជែង ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការពិនិត្យវឌ្ឍនភាពការងារប្រឡងប្រជែងជ្រើសរើសក្របខណ្ឌគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំ២០២៣ និងការត្រៀមរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌរបស់ក្រសួង-ស្ថាប័នដទៃទៀត នៅទីស្តីការក្រសួងមុខងារសាធារណៈ។


កិច្ចប្រជុំពិភាក្សានិងឯកភាពលើវឌ្ឍនភាពការងាររួមមាន៖
១.នីតិវិធីនៃការរៀបចំបញ្ជីឈ្មោះបេក្ខជនប្រឡងឱ្យបានត្រឹមត្រូវច្បាស់លាស់
២.ការត្រៀមរៀបចំការផ្គត់ផ្គងលើដំណើរការប្រឡង
៣.ការកំណត់ដំណើរការវិញ្ញាសាប្រឡង និងការធ្វើកំណែប្រឡង
៤.ការកំណត់យកទីតាំងមណ្ឌលប្រឡង
៥.ការរៀបចំយន្តការក្នុងការអនុវត្ត និងការទទួលខុសត្រូវរបស់គណៈកម្មការនីមួយៗ
៦.ការរៀបចំយន្តការនៃការស្រង់ និងដាក់ពិន្ទុរដល់បេក្ខជនប្រឡង
៧.ការបង្កើតសេចក្តីសម្រេចទទួលស្គាល់ថ្មីរបស់គណៈកម្មការ និងអនុគណៈកម្មការដោយបញ្រ្ជាបយេនឌ័រជាប្រធានឬអនុប្រធាន
៨.ការរៀបចំស្នើសុំគោលការណ៍ ស្តីពីការជ្រើសរើសយកគ្រូបង្រៀនធ្វើជាអនុរក្សក្នុងការប្រឡងជ្រើសរើស។


សូមបញ្ជាក់ថា៖ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំ២០២៣ លើក្របខណ្ឌគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា នឹងបើកកិច្ចប្រជុំបន្តជាលក្ខណៈអន្តរក្រសួង ក្នុងនោះរួមមានក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពប្រឆាំងអំពើពុករលួយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ១២ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១