គណៈកម្មការបច្ចេកទេសអន្តរក្រសួង នៃ គ.វ.ជ. បន្តចុះវាយតម្លៃនៅទីតាំងជាក់ស្ដែងរបស់បេក្ខភាពអនុវិទ្យាល័យ ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់


នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សៀត វិចិត្រ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈកម្មការបច្ចេកទេសអន្តរក្រសួង និងក្រុមការងារលេខាធិការនៃ គ.វ.ជ. ចុះអនុវត្តការវាយតម្លៃនៅទីតាំងជាក់ស្ដែងបេក្ខភាពអនុវិទ្យាល័យ ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ក្នុងដំណើរការវាយតម្លៃនេះ មានការចូលរួមដោយ គណៈកម្មការបច្ចេកទេសអន្តរក្រសួង និងក្រុមការងារលេខាធិការនៃគ.វ.ជ. អភិបាលរងនៃគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត តំណាងមន្ទីរអប់រំ យុវជន និងកីឡា តំណាងមន្ទីរមុខងារសាធារណៈ អភិបាលនិងអភិបាលរងក្រុងពោធិ៍សាត់ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុងពោធិ៍សាត់ ចៅសង្កាត់ នាយប៉ុស្ដិ៍ អនុភូមិ គណៈកម្មការគ្រប់គ្រងសាលារៀន តំណាងមាតាបិតាសិស្ស តំណាងសហគមន៍ នាយក នាយករង-នាយិការង និងលោកគ្រូ អ្នកគ្រូនៃអនុវិទ្យាល័យ។


ជាលទ្ធផល ដោយសារមានការសហការយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ គណៈកម្មការបច្ចេកទេសអន្តរក្រសួង នៃ គ.វ.ជ. បានធ្វើការចុះវាយតម្លៃជាក់ស្ដែងដល់ទីតាំង បានបញ្ចប់ដោយជោគជ័យ និងប្រកបដោយបរិយាកាសរីករាយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១