អបអរសាទរ ខួបលើកទី៤៥ ទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៤)


៧ មករា ជាថ្ងៃរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងជាថ្ងៃកំណើតទី២ នៃពលរដ្ឋខ្មែរចាប់ពីពេលនោះមក។ រហូតមកដល់បច្ចុប្បន្ន ស្មារតី៧មករា បានដិតដាមជាប់ក្នុងចិត្ត ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់ៗរូប ប្រកបដោយក្តីកតញ្ញុតា ការគោរព ដឹងគុណចំពោះឥស្សរជនគ្រប់ៗរូប ដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ទាំងប្រាជ្ញា ស្មារតី យកជីវិតធ្វើជាដើមទុន ក្នុងបេសកកម្មស្វែងរកសន្តិភាព និងសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាជន។


យើងខ្ញុំទាំងអស់គ្នា សូមគោរពប្រកបដោយភក្តីភាព ហើយប្តេជ្ញាថែរក្សាសន្តិភាព និងចូលរួមអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅកាន់ឧត្តមភាពជាតិរឹតតែឧត្តុង្គឧត្តមថ្លៃថ្លាបន្ថែមទៀត។


ដោយក្តីគោរព និងសូម #អរគុណសន្តិភាព

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១