ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបក្រុមការងារព័ត៌មាន និងបណ្ដាញសង្គមរបស់ សម្ដេចធិបតី ដឹកនាំដោយឯកឧត្តម គួច​ វែងស្រ៊ុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី នៅទីស្ដីការក្រសួងមុខងារសាធារណៈ


នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបក្រុមការងារព័ត៌មាន និងបណ្ដាញសង្គមរបស់ សម្ដេចធិបតី ដឹកនាំដោយឯកឧត្តម គួច​ វែងស្រ៊ុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី នៅទីស្ដីការក្រសួងមុខងារសាធារណៈ។


ជំនួបនេះធ្វើឡើងក្នុងគោលបំណង ដើម្បីស្វែងយល់ ដកស្រង់បទពិសោធន៍ និងសហការគ្នាក្នុងការផ្លាស់ប្ដូរព័ត៌មានគ្នា ដើម្បីផ្សាយជូនសាធារណជន និងកិច្ចសហការចែករំលែកព័ត៌មានគ្នាទៅវិញទៅមកគ្រប់រូបភាពពាក់ព័ន្ធ សំដៅលើកកម្ពស់ការផ្សាយសមិទ្ធផលការងាររាជរដ្ឋាភិបាល ជូនសាធារណជន ជាពិសេសការចូលរួមគាំទ្រដល់ចក្ខុវិស័យដឹកនាំប្រទេសរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការបម្រើប្រទេសជាតិនិងប្រជាជន៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១