ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពស់ខ្ពង់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈបានអញ្ជើញដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធក្មួយប្រុស ភារក្ស ថវិកា ត្រូវជាកូនរបស់ឯកឧត្តម អ៊ុយ ភារក្ស អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ


នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពស់ខ្ពង់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធក្មួយប្រុស ភារក្ស ថវិកា ត្រូវជាកូនរបស់ឯកឧត្តម អ៊ុយ ភារក្ស អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដែលបានទទួលមរណភាពកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៣:៣០នាទី ក្នុងជន្មាយុ ១៥ ឆ្នាំ ដោយឧបទ្ទវហេតុ។


មរណភាពរបស់ក្មួយប្រុស ភារក្ស ថវិកា គឺជាការបាត់បង់នូវកូនប្រុស និងប្អូនប្រុស ជាទីគោរពស្រលាញ់បំផុតដែលប្រកបដោយគន្លងធម៌ ក្រោមការចិញ្ចឹមបីបាច់ និងទំនុកបម្រុងរបស់ឪពុក ម្តាយ និងក្រុមគ្រួសារ។


ក្រសួងមុខងារសាធារណៈ សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យបំផុតជាមួយឯកឧត្តម និងក្រុមគ្រួសារសព និងសូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ក្មួយប្រុស ភារក្ស ថវិកា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១