ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូ ចូលរួមពិធីក្រុងពាលី ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ ទៀ​ សីហា ឧបនាយករដ្ឋមន្ត្រី​ និងជាប្រធានគណៈកម្មការអន្តរក្រសួង


នៅថ្ងៃទី២៩ – ៣០ និងទី៣១ ខាងមុខនេះ នៅវិមានឈ្នះ ឈ្នះ នឹងមានការរៀបចំពិធីប្រគុំតន្រ្តី សម្តែងសិល្បៈ អបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ រួមមានពិធីឆ្លងឆ្នាំសកល ផងដែរ។


ទន្ទឹមនឹងនេះ ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូ ចូលរួមពិធីក្រុងពាលី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការអន្តរក្រសួង សម្រាប់ប្រារព្ធ«ពិធីអបអរសាទរ ខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ» នៅវិមានឈ្នះ ឈ្នះ និងទស្សនាការសម្តែងសិល្បៈសាកល្បងរួមគ្នា។


សូមបញ្ជាក់ផងដែរថា នៅក្នុងពិធីទាំង៣ ថ្ងៃនេះ ក្រសួងមុខងារសាធារណៈ នឹងរៀបចំស្តង់ព័ត៌មានបង្ហាញពីសកម្មភាព សមិទ្ធផលនានា និងតួនាទីភារកិច្ចរបស់មន្ត្រីរាជការស៊ីវិល ផងដែរ។


ឆ្លៀតក្នុងឱកាសនេះ សូមអញ្ជើញបងប្អូន សិស្ស និស្សិត និងសាធារណជន ចូលរួម ក្នុង«ពិធីអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ» នៅបរិវេណវិមាន ឈ្នះ ឈ្នះ ចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៣ ដោយរីករាយឆ្នាំថ្មី ឆ្នាំសកល ២០២៤ ទាំងអស់គ្នា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១