ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររៀបចំពិព័រណ៍អបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងខួប៥ ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ របស់ក្រសួងមុខងារសាធារណៈ បានដឹកនាំក្រុមការងារចូលរួមប្រជុំតាមដានវឌ្ឍនភាពការងាររៀបចំពិព័រណ៍នៅវិមានឈ្នះ-ឈ្នះ


នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររៀបចំពិព័រណ៍អបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងខួប៥ ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ របស់ក្រសួងមុខងារសាធារណៈ បានដឹកនាំក្រុមការងារចូលរួមប្រជុំតាមដានវឌ្ឍនភាពការងាររៀបចំពិព័រណ៍នៅវិមានឈ្នះ-ឈ្នះ ដោយមានការរៀបចំឡើងក្រោមការសម្របសម្រួលរបស់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ និងជាសមាជិកគណៈកម្មការអន្តរក្រសួង។


កិច្ចប្រជុំក្នុងគោលបំណងតាមដានវឌ្ឍនភាពការងាររៀបចំខ្លឹមសារពិព័រណ៍ពីគ្រប់ក្រសួង-ស្ថាប័ន សំណូមពរ ដោះស្រាយបញ្ហាប្រឈមផ្សេងៗ និងចុះពិនិត្យទីតាំងរៀបចំស្តង់ពិព័រណ៍ជាក់ស្តែង។


ក្នុងឱកាសនេះ ឯកឧត្តម សុខ សង្វារ បានកោតសរសើរក្រុមការងារ និងសង្ខេបនូវខ្លឹមសារពិព័រណ៍ ដែលក្រសួងមុខងារសាធារណៈ បានគ្រោងរៀបចំ និងបង្ហាញអំពីសាវតារ បេសកកម្ម សមិទ្ធផលការងាររបស់ក្រសួងមុខងារសាធារណៈរយៈពេល២៥ឆ្នាំ ការវិវត្តនៃការគ្រប់គ្រងមន្ត្រីរាជការកម្ពុជាពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៣ និងការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយចាប់ផ្តើមពីឆ្នាំ១៩៩៩ មកទល់នឹងរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភានេះ ដែលស្របនឹងប្រធានបទរួមនៃពិធីរំឭកខួប២៥ឆ្នាំនៃនយោបាយឈ្នះ-ឈ្នះ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១