កំណែសន្លឹកកិច្ចការរបស់បេក្ខជនប្រឡងប្រជែងមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ចាប់ផ្តើមព្រឹកនេះ​


ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញចុះពិនិត្យមណ្ឌលកំណែ និងជាសាក្សីសម្រាប់ការចាប់ផ្តើមកំណែសន្លឹកកិច្ចការ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ នៅមណ្ឌលកំណែ សាលាភូមិន្ទរដ្ឋបាល។ កម្មវិធីព្រឹកនេះមានការអញ្ជើញចូលរួមជាមួយពីសំណាក់ថ្នាក់ដឹកនាំ អន្តរក្រសួងស្ថាប័ន ក្រុមការងារអនុគណៈកម្មការជំនាញ និងអ្នកសារព័ត៌មានជាច្រើនរូប។


ឯកឧត្តមរដ្ឋមន្ត្រី បានពិនិត្យដោយផ្ទាល់ទៅលើរបៀបរបប និងនីតិវិធីកែវិញ្ញាសាការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ដោយសម្ងាត់ ឈរលើគោលការណ៍ប្រជាធិតេយ្យ តម្លាភាព បរិយាបន្ន យុត្តិធម៌ និងប្រសិទ្ធភាព ស្របតាមកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្របញ្ចកោណ នីតិកាលទី៧ នៃរដ្ឋសភា។


សូមជម្រាបថា គណៈកម្មការរៀបចំការប្រឡងប្រជែងបានកំណត់ពេលវេលាកំណែសន្លឹកកិច្ចការនឹងប្រព្រឹត្តទៅក្នុងចន្លោះពេលមួយសប្តាហ៍។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១