ឯកឧត្តម​ ហ៊ុន ម៉ានី និងឯកឧត្តម ឌិត ទីណា អញ្ជើញបើកវិញ្ញាសាប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣


ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ បានចាប់ផ្តើមហើយ ដោយមានការអញ្ជើញបើកវិញ្ញាសាដោយ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងមហាជនដែលបានចុះឈ្មោះសង្កេតការ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។


សូមជម្រាបជូនថា បេក្ខជនដែលចូលរួមប្រឡងមានចំនួនសរុប ៣៣៨១នាក់ មកពីបណ្តារាជធានី-ខេត្ត ទូទាំងប្រទេស ចាប់ផ្តើមប្រឡងនៅវេលាម៉ោង ១២ ថ្ងៃត្រង់ ដោយត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាចំនួន៣ ប្រភេទ៖ ១. វិញ្ញាសាសរសេរជំនាញកសិកម្ម ២. វិញ្ញាសារសរសេរភាសាអង់គ្លេស ៣. វិញ្ញសាពហុចម្លើយនៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១