នៅថ្ងៃស្អែកគឺជាកាលបរិច្ឆេទ នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣


ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការរៀបចំប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ បានដឹកនាំប្រធាន និងអនុប្រធាន អនុគណៈកម្មការនីមួយៗ ចុះពិនិត្យទីតាំងមណ្ឌលប្រឡង នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។


សកម្មភាពចុះពិនិត្យស្ថានភាពទូទៅ និងទីតាំងផ្សេងៗទៀតដែលប្រើប្រាស់សម្រាប់ការប្រឡង ដើម្បីធានាថាការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ប្រព្រឹត្តទៅបានរលូន និងស្របទៅតាមគោលការណ៍ដែលបានកំណត់ដោយរាជរដ្ឋាភិបាល សម្រាប់ការជ្រើសរើសមន្ត្រីរាជការប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១