គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ សូមជម្រាបដល់បេក្ខជនទាំងអស់ ឱ្យបានជ្រាបថា ការដាក់ពាក្យតាមប្រព័ន្ធអនឡាញ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ត្រូវបិទបញ្ចប់(បំពេញព័ត៌មាននិងដាក់ស្នើ ក្នុងប្រព័ន្ធអនឡាញ)


គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ សូមជម្រាបដល់បេក្ខជនទាំងអស់ ឱ្យបានជ្រាបថា ការដាក់ពាក្យតាមប្រព័ន្ធអនឡាញ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ត្រូវបិទបញ្ចប់(បំពេញព័ត៌មាននិងដាក់ស្នើ ក្នុងប្រព័ន្ធអនឡាញ) ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០នាទីជាកំហិត។


បេក្ខជនដែលបានបំពេញពាក្យសុំសិទ្ធិប្រឡង និងដាក់ស្នើរួច សូមចូលទៅកាន់គេហទំព័រ sms.era.gov.kh ដើម្បីទទួលបានព័ត៌មានតាមរយៈសារឆ្លើយតប និងបំពេញលក្ខខណ្ឌបន្តត្រឹមថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០នាទី។


ក្រុមការងារនឹងរៀបចំបញ្ជីឈ្មោះ បណ្ដោះអាសន្ន ដើម្បីឱ្យបេក្ខជនធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មាន តាមរយៈតំណភ្ជាប់ (link)៖ https://lms.era.gov.kh/qrlink/2Y និងស្កេន QR Code ចាប់ពីថ្ងៃទី៤ ខែធ្នូឆ្នាំ២០២៣ រហូត ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០នាទី។


បញ្ជាក់៖ ចំពោះព័ត៌មានផ្សេងៗ សូមទំនាក់ទំនងតាមទូរសព្ទ ឬប្រព័ន្ធ Telegram៖ ០១៧ ២២៤ ២៨២, ០១៧ ៨៩០ ៣៨៣, ០១២ ៣៥៥ ២៥៩, ០៧៧ ៨៦២ ៦២១, ០៧០ ៣៣៦ ២៥៦៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១