ទស្សនកិច្ចសិក្សារបស់គណៈប្រតិភូកម្ពុជានៅប្រទេសអាហ្សែបែហ្សង់


Baku៖ ដោយ​មាន​ការ​អនុញ្ញាតិ​ដ៏​ខ្ពង់​ខ្ពស់​ពី​រាជ​រដ្ឋា​ភិ​បាល និង​កិច្ច​សហ​ការ​របស់​ GIZ ឯក​ឧត្តម ថោ សេដ្ឋា​ណា អនុ​រដ្ឋ​លេ​ខា​ធិការ ក្រសួង​មុខ​ងារ​សា​ធារណៈ បាន​ដឹក​នាំគណៈ​ប្រតិភូ​កម្ពុជា ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​លើ​វិស័យ​មុខ​ងារ​សា​ធារណៈ នៅ​គណៈ​កម្មា​ធិ​ការ​មុខ​ងារ​សាធារណៈ​ប្រទេស​អាហ្សែបែហ្សង់​ចាប់​ពី​ថ្ងៃទី១៦ ដល់​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ២០​១៦ ។ គោលដៅនៃទស្សនកិច្ចនេះគឺ ដើម្បីចែករំលែកបទពិសោធន៍ បញ្ហាប្រឈមនានា ក្នុងរដ្ឋបាលសាធារណៈ ជាពិសេសគឺការស្វែងយល់អំពីការរៀបចំប្រឡងចូលក្របខណ្ឌរដ្ឋដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា(ប្រឡងតាមកុំព្យូរទ័រ)។ ប្រព័ន្ធព័ត៌មានវិទ្យាដែលរៀបចំដោយអាហ្សែបែហ្សង់នេះ អាចផ្តល់លទ្ធភាពឲ្យបេក្ខជនអាចដាក់ពាក្យOnline និងទទួលប្រឡងបាន២,០៣២នាក់ក្នុងមួយថ្ងៃ នាំឲ្យចំណេញពេលវេលានិងថវិកា ព្រមទាំងអាចលុបបំបាត់អំពើពុករលួយផងដែរ។


សមាសភាពគណៈប្រតិភូកម្ពុជារួមមាន៖ ថ្នាក់ដឹកនាំនិងមន្ត្រីបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ តំណាងក្រសួងអប់រំ យុវជននិងកីឡា តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតំណាងGIZ សរុបចំនួន៩នាក់។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១