រយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ បានបញ្ចប់ដោយរលូន បន្សល់នូវស្នាមញញឹម និងអនុស្សាវរីយ៍ល្អៗប្រកបដោយភាពសប្បាយរីករាយ នៃមហាគ្រួសារខ្មែរ ទូទាំងប្រទេស


រយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ បានបញ្ចប់ដោយរលូន បន្សល់នូវស្នាមញញឹម និងអនុស្សាវរីយ៍ល្អៗប្រកបដោយភាពសប្បាយរីករាយ នៃមហាគ្រួសារខ្មែរ ទូទាំងប្រទេស ថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ មិនខុសពីថ្ងៃទី១ និងទី២ ដែរ ទិដ្ឋភាពនៅមាត់ទន្លេ មុខព្រះបរមរាជវាំង ក៏ដូចជាទីតាំងមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ គឺមានវត្តមានកីឡាករប្រណាំងទូក បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ជាច្រើនកុះករមកពីគ្រប់ទិសទី មកកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យនេះប្រកបដោយភាពសប្បាយរីករាយ។


ក្រៅពីការទស្សនាការប្រណាំងទូកងនៅមាត់ទន្លេ បងប្អូនប្រជាពលរដ្ឋបានទស្សនា និងទិញទំនិញតាមស្តង់តាំងពិព័រណ៍ទំនិញជាច្រើន និងសម្រាប់ពេលល្ងាច គឺមានការបណ្តែតប្រទីប រំលេចដោយក្បាច់រចនា ភ្លើងពណ៌ដ៏ស្រស់ស្អាត។


ទន្ទឹមនឹងការកម្សាន្តសប្បាយរីករាយ របស់ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តទូទាំងប្រទេស ក៏ទទួលបាននូវភាពរីករាយតាមរយៈព្រះរាជពិធីបុណ្យនេះ ក្រោមម្លប់សុខសន្តិភាព។ ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំបែបនេះបាន៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១