ការចុះឈ្មោះប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣ ចំនួន២៥០កន្លែង នឹងឈប់ទទួលពាក្យនៅថ្ងៃស្អែក វេលាម៉ោង ៥:០០ល្ងាច


គណៈកម្មការរៀបចំការប្រឡងសូមរម្លឹក ក៏ដូចជាជូនដំណឹងដល់សាធារណជនថា នៅថ្ងៃស្អែកនេះប្រព័ន្ធជ្រើសរើសបេក្ខជនដាក់ពាក្យចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន២៥០កន្លែង នឹងត្រូវបានបិទដំណើរការទទួលពាក្យ។ ក្នុងន័យនេះគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ សូមជម្រាបដល់សាធារណជនដែលមានបំណងដាក់ពាក្យប្រឡងប្រជែង សូមរួសរាន់ដាក់ពាក្យឱ្យបានទាន់ពេលវេលា ពោលគឺឱ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។


ដើម្បីដាក់ពាក្យប្រឡងប្រជែង បេក្ខជនចូលតាមរយៈ (១) ប្រព័ន្ធអនឡាញ៖ https://lms.era.gov.kh/qrlink/2A ឬ (២)ទាក់ទងមកមន្ទីរមុខងារសាធារណៈតាមបណ្តាខេត្ត ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារច្បាប់ដើម។


សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ ០៧៨ ២៤៣២៣៥ ឬ ០១២ ៨៤៣ ១១៤ ឬ ចូលទីកាន់តំណភ្ជាប់ https://lms.era.gov.kh/qrlink/2G ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១