អបអរសាទរ ខួបលើកទី៥ ល្ខោនខោល ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ


ក្រសួងមុខងារសាធារណៈ សូមចូលរួមអបអរសាទរ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ – ២៨ វិច្ឆិកា ២០១៨ – ២៨ វិច្ឆិកា ២០២៣។


សូមរម្លឹកដែរថា អង្គការយូណេស្កូ UNESCO កាលពីថ្ងៃ២៨ វិច្ឆិកា ២០១៨ បានដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិពិភពលោក នាទីក្រុងព័រល្វី (Port Luis) ប្រទេសម៉ូរីស (Mauritius) ។


រឿង ៣យ៉ាងដែលអ្នកគួរដឹងពីល្ខោនខោល ៖


១) ល្ខោនខោល គឺជាល្ខោនពាក់របាំងមុខរបស់កម្ពុជា ដែលមានដើមកំណើតនៃការ សម្តែងក្នុងអំឡុងស.វទី១០ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៥ (គ.ស ៩៦៨-១០០១) ។


២) តួអង្គទាំងអស់ត្រូវពាក់របាំងមុខ ទៅតាមចរិតលក្ខណៈរបស់តួអង្គនីមួយៗ លើកលែងតែតួអង្គនាងមួយចំនួនប៉ុណ្ណោះ មិនតម្រូវឱ្យពាក់របាំងមុខខ្មុកឡើយ តែតម្រូវឱ្យតួអង្គនាងលាបម្សៅមុខសក្បុស។


៣) ខ្មុក ជាមុខតួអង្គផ្សេងៗគ្នា ធ្វើដោយស្មាច់ក្រដាស ឬ ក្រណាត់ លាបខ្មុកម្រ័ក្សណ៍ ពាក់សម្រាប់រាំល្ខោនរបាំងមុខ ខ្មុកជាពុម្ពមុខដែលធ្វើពី ម្រ័ក្សណ៍លាយនិងកម្លោចស្លឹកចេក ឬអ្វីផ្សេងៗដែលប្រើសម្រាប់ចាក់ជាក្បាច់ ឬ លាបលនលើវត្ថុឱ្យរឹងមាំជាប់ជាពុម្ពបានល្អ មិនឱ្យវាជ្រាបទឹកផង និងងាយស្រួលក្នុងការបិទក្បាច់ គូរនិងផាត់ពណ៌ផង៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១