ថ្ងែនេះព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឈានចូលមកដល់ថ្ងៃទី២ហើយ ដែលថ្ងៃនេះពិសេសមានពិធីសំពះព្រះខែ និងអកអំបុក នៅពេលរាត្រីផងដែរ


មិនខុសពីថ្ងៃទី១ប៉ុន្មានទេ នៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ឃើញថាភ្ញៀវជាតិ-អន្តរជាតិ បងប្អូនប្រជាពលរដ្ឋបានចូលរួមយ៉ាងច្រើនកុះករនៅតាមដងទន្លេសាប ដើម្បីចូលរួមអបអរសាទរផង និងទស្សនានូវការប្រណាំងទូក ជាមួយនឹងការដើរកំសាន្តនៅតាមតំបន់នានាដែលកំពុងប្រារព្វពិធីទាំងមុខព្រះបរមរាជវាំង ទាំងតាមដងទន្លេត្រើយខាងកើត និងតំបន់ផ្សេងៗទៀតដែលមានការរៀបចំយ៉ាងសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ។


ឆ្លៀតឱកាសនេះយើងខ្ញុំទាំងអស់គ្នា ពិតជាសូមថ្លែងអំណរគុណដល់គណៈកម្មាធិការរៀបចំព្រះរាជពិធី ដល់កងកម្លាំងមានសមត្ថកិច្ច ក្រុមបម្រើការ និងក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានចូលរួមរៀបចំកម្មវិធីនេះឡើង។ដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំប្រចាំឆ្នាំបែបនេះបាន ហើយប្រសិនបើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកថ្ងៃនេះដែរ។ ជាក់ស្តែងរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដ៏មហោឡារិកដេីម្បីផ្តល់ក្តីរីករាយជូនប្រជាពលរដ្ឋកម្ពុជាក្រោមម្លប់នៃសន្តិភាព៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១