ឯកឧត្តម សំ រិទ្ធី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ចុះជួបសំណេះសំណាលជាមួយកីឡាករចំណុះទូកខេត្តកំពង់ស្ពឺ


នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សំ រិទ្ធី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមជាមួយឯកឧត្តម សរ សុពុត្រា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងសហការី បានចុះជួបសំណេះសំណាលជាមួយកីឡាករចំណុះទូកខេត្តកំពង់ស្ពឺ នៅស្តង់ស្ថិតក្នុងមជ្ឈមណ្ឌល OCIC ជ្រោយចង្វារ។


ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់ ឯកឧត្តមរដ្ឋមន្ត្រី ជូនពរសុខសុវត្តិភាព និងសួរសុខទុក្ខ ព្រមទាំងលេីកទឹកចិត្តដល់កីឡាករចំណុះទូកទាំងអស់ឱ្យខិតខំប្រឹងប្រែង រួមគ្នាជាក្រុមប្រកបដោយសាមគ្គីភាព យកជ័យជម្នះដើម្បីមុខមាត់ខេត្តកំពង់ស្ពឺ។


ឯកឧត្តមរដ្ឋលេខាធិការ បាននាំយកអំណោយជូនដល់ដល់កីឡាករចំណុះទូក ដើម្បីលើកទឹកចិត្ត រួមមាន៖ អង្ករ ៥០០គីឡូក្រាម, ទឹកក្រូច ១០០កេស, ទឹកសុទ្ធ ១០០កេស, និងថវិកា ៨លានរៀល។


សូមបញ្ជាក់ផងដែរថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺ មានទូកចំនួន៣ ចូលរួមប្រកួត គឺទូកងចំនួន ១គ្រឿង និងទូកខ្នាតអន្តរជាតិចំនួន ២គ្រឿង ក្នុងនោះមាន៖ ១)គងពិសី មហាសែនតេជៈ មានចំណុះ ៧៥នាក់ ២)សំណាងសសែនជ័យបារមីលោកយាយម៉ៅពេជ្រនិល មានចំណុះ ២៥នាក់ និង៣)មហាសែនតេជៈ ២ធ្នូ៧៨ មានចំណុះ ២៥នាក់៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១