ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពស់ខ្ពង់ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈបានអញ្ជើញដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប ថាំកេសន ត្រូវជាម្តាយក្មេករបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា


កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពស់ខ្ពង់ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈបានអញ្ជើញដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប ថាំកេសន ត្រូវជាម្តាយក្មេករបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវជាជីដូនបង្កើតរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២:២០ នាទី ក្នុងជន្មាយុ ៩៩ ឆ្នាំ ដោយជរាពាធ។


មរណភាពរបស់ មហាឧបាសិកា យិប ថាំកេសន គឺជាការបាត់បង់នូវមាតាក្មេក មាតា ជីដូន និងជីទូត ជាទីគោរពស្រលាញ់បំផុតរបស់គ្រួសារដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតា និងចៅៗ ប្រកបដោយគន្លងធម៌ និងព្រហ្មវិហារធម៌ រហូតក្លាយជាឥស្សរជនដ៏ឆ្នើម ដែលបាននិងបន្ត រួមចំណែកអភិវឌ្ឍសង្គមជាតិ។


ក្រសួងមុខងារសាធារណៈ សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យបំផុតជាមួយសម្តេចពិជ័យសេនា ឯកឧត្តមនាយឧត្តមសេនីយ៍ និងក្រុមគ្រួសារសព និងសូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់មហាឧបាសិកា យិប ថាំកេសន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១