ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈរៀបចំរណ្តាប់សែនព្រេនប្រទីបនៃក្រសួងមុខងារសាធារណៈ


ប្រទីបក្រសួង-ស្ថាប័ន កំពុងមានវត្តនៅតាមបណ្តោយទន្លេចតុមុខ ដើម្បីត្រៀមចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខណៈប្រទីបក្រសួងមុខងារសាធារណៈ ក៏បានរៀបចំរចនា និងតម្លើងរួចរាល់ទាំងស្រុងផងដែរ។


រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំប្រទីបក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូក្រសួង ចុះពិនិត្យប្រទីបរបស់ក្រសួងមុខងារសាធារណៈ និងរៀបចំរណ្តាប់សែនព្រេនបួងសួងសុំសេចក្តីសុខក្នុងអំឡុងពេលបណ្តែលនាពេលខាងមុខនេះ នៅត្រើយខាងកើតទន្លេចតុមុខ ទល់មុខព្រះបរមរាជវាំង ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។


សូមជម្រាបជូនថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយនឹងមានការបណ្តែតប្រទីបរបស់ក្រសួង ស្ថាប័ន និងក្រុមហ៊ុន សរុបចំនួន៣០ប្រទីប នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង រយៈពេលទាំង៣ថ្ងៃ នៃព្រះរាជពិធី៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១