ឯកឧត្ដម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) ពិនិត្យវាយតម្លៃ ជ្រើសរើសសម្រាំង បេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២២-២០២៣

ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) បានដឹកនាំកិច្ចប្រជុំ ជាមួយសមាជិក និងក្រុមការងារបច្ចេកទេសនៃគ.វ.ជ ដើម្បីពិនិត្យវាយតម្លៃជ្រើសសម្រាំងបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២២-២០២៣ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គ.វ.ជ. ដែលមានសមាសភាពអន្តរក្រសួងពាក់ព័ន្ធរួមមាន ឯកឧត្ដម លោកជំទាវ តំណាងក្រសួងមុខងារសាធារណៈ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ​ និងគណៈកម្មការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សរុបអ្នកចូលរួមចំនួនប្រមាណ ៤៥នាក់។

ដោយឡែកសម្រាប់ឆ្នាំ២០២៣ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ តាមរយៈប្រកាសអន្តរក្រសួងស្តីពីការដាក់ឱ្យដំណើរការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ បានកំណត់យក អនុវិទ្យាល័យ និងសាលាបឋមសិក្សា សម្រាប់វិស័យអបរ់ំ និងមណ្ឌលសុខភាព សម្រាប់វិស័យសុខាភិបាល ជាអង្គភាពផ្តល់សេវាសាធារណៈ ក្នុងការវាយតម្លៃ ឆ្នាំ២០២២-២០២៣។ បច្ចុប្បន្ន ការអនុវត្តដំណើរការការវាយតម្លៃ និងការទទួលស្គាល់ បាន និងកំពុងឈានដល់ដំណាក់កាលជ្រើសរើសសម្រាំងបេក្ខភាព ដើម្បីបន្តនីតិវិធីវាយតម្លៃបន្ទាប់ មុនឈានដល់ដំណាក់កាលជ្រើសរើសជ័យលាភី នាពេលខាងមុខ ស្របតាមកាលបរិច្ឆេទកំណត់។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១