ក្រសួងមុខងារសាធារណៈ មានកិត្តិយសជាលើកដំបូងក្នុងការរៀបចំប្រទីបចូលរួមក្នុង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, សេចក្តីជូនដំណឹង | បង្ហោះដោយ៖ Sek Layhong | កាលបរិច្ឆេទ៖ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣

ក្រសួងមុខងារសាធារណៈ មានកិត្តិយសជាលើកដំបូងក្នុងការរៀបចំប្រទីបចូលរួមក្នុង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងន័យនេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ និងសាធារណជនទាំងអស់ ចូលរួមតាមដានទស្សនាសម្រស់ អមជាមួយអត្ថន័យរបស់ប្រទីបក្រសួងមុខងារសាធារណៈ និងក្រសួង-ស្ថាប័ន ដទៃៗទៀត ក៏ដូចជាចូលរួមទាំងអស់គ្នាក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាពេលវេលាអបអរសាទរព្រះរាជពិធី និងបុណ្យជាតិ របស់កម្ពុជាយើង៕