អបអរសាទរ ខួបលើកទី៧០ ទិវាឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣


ទិវាឯករាជ្យជាតិ ជាការរំលឹកដល់ព្រះគម្រូវីរភាព របស់អតីតអង្គព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានទាមទារឯករាជ្យ ជូនប្រទេសជាតិមាតុភូមិ កាលពីឆ្នាំ១៩៥៣។


ទិវាឯករាជ្យជាតិ ៩ វិច្ឆិកា ២០២៣ គឺជាខួបលើកទី៧០ នៃភាពជាម្ចាស់លើជោគវាសនា និងអនាគតរបស់កម្ពុជាយើង ដែលបានបណ្តុះស្មារតីដល់យើងខ្ញុំដែលជាអ្នកបន្តវេន ជាថ្នាក់ដឹកនាំ ជាមន្ត្រីរាជការ និងជាប្រជាជនកម្ពុជាគ្រប់ៗរូប ឱ្យប្តេជ្ញាបន្តដង្ហែតាមព្រះគម្រូវីរភាព ក្នុងភារកិច្ចនៃការការពារ ថែរក្សា សុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាព និងចូលរួមបន្តអភិវឌ្ឍប្រកបដោយឆន្ទៈដ៏មោះមុត ស្របជាមួយការបន្តកិច្ចសហប្រតិបត្តិការ និងការពង្រឹងមិត្តភាពជាវិជ្ជមាន ហើយចូលរួមថែរក្សាឯករាជ្យជាតិ កម្ពុជាឱ្យនៅរឹងមាំ ឋិតឋេរជានិច្ចនិរន្តរ៍តរៀងទៅ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១