ឱកាសក្លាយជាមន្ត្រីរាជការស៊ីវិល!!! ក្រសួងមុខងារសាធារណៈ កំពុងដឹកនាំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ   ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣ ចំនួន២៥០កន្លែង

ឱកាសក្លាយជាមន្ត្រីរាជការស៊ីវិល!!! ក្រសួងមុខងារសាធារណៈ កំពុងដឹកនាំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ   ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣ ចំនួន២៥០កន្លែង


ឱកាសក្លាយជាមន្ត្រីរាជការស៊ីវិល!!!


ក្រសួងមុខងារសាធារណៈ កំពុងដឹកនាំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣ ចំនួន២៥០កន្លែង ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ សូមស្វែងរកព័ត៌មាននៃការដាក់ពាក្យ និងលក្ខខណ្ឌ នៃការចូលរួមប្រឡងប្រជែងដើម្បីក្លាយខ្លួនជាមន្ត្រីរាជការស៊ីវិលសម្រាប់ក្របខ័ណ្ឌក,ខនិងគ និងព័ត៌មានផ្សេងទៀតដូចមានភ្ជាប់ជូន។


ការទទួលចុះឈ្មោះប្រឡងប្រជែង ចាប់ផ្តើមពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយនឹងឈប់ទទួលពាក្យនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។


ដើម្បីដាក់ពាក្យប្រឡងប្រជែង បេក្ខជនចូលតាមរយៈ (១) ប្រព័ន្ធអនឡាញ៖ https://lms.era.gov.kh/qrlink/2A ឬ (២)ទាក់ទងមកមន្ទីរមុខងារសាធារណៈតាមបណ្តាខេត្ត ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារច្បាប់ដើម។


សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ ០៧៨ ២៤៣២៣៥ ឬ ០១២ ៨៤៣ ១១៤ ឬ ចូលទីកាន់តំណភ្ជាប់ https://lms.era.gov.kh/qrlink/2G ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១