រយៈពេលមួយសប្តាហ៍ដំបូងបន្ទាប់ពីការជូនដំណឹងស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន២៥០កន្លែង រួចមក​ មន្ទីរមុខងារសាធារណៈតាមបណ្តាខេត្ត កំពុងតែមមាញឹក


រយៈពេលមួយសប្តាហ៍ដំបូងបន្ទាប់ពីការជូនដំណឹងស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន២៥០កន្លែង រួចមក មន្ទីរមុខងារសាធារណៈតាមបណ្តាខេត្ត កំពុងតែមមាញឹក ក្នុងការសម្របសម្រួលផ្តល់ព័ត៌មានដល់ក្រុមគោលដៅតាមមូលដ្ឋានរបស់ខ្លួន និងសម្របសម្រួលការដាក់ពាក្យជូនបេក្ខជនទាំងអស់ដោយភាតរភាព។


គួររំលឹកថា ការចុះឈ្មោះប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន២៥០កន្លែង បានចាប់ផ្តើមពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។


បេក្ខជនអាចដាក់ពាក្យប្រឡងប្រជែងតាមរយៈ៖ (១) ប្រព័ន្ធអនឡាញ៖ ដោយបេក្ខជនអាចស្កេន QR Code ឬ ចូលទៅកាន់គេហទំព័រ: https://lms.era.gov.kh/qrlink/2A ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារច្បាប់ដើម ឬ (២)បេក្ខជនអាចទំនាក់ទំនងមកមន្ទីរមុខងារសាធារណៈតាមបណ្តាខេត្ត ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារច្បាប់ដើម។


សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ ០៧៨ ២៤៣២៣៥ ឬ ០១២ ៨៤៣ ១១៤ ឬ ចូលទីកាន់តំណភ្ជាប់ https://lms.era.gov.kh/qrlink/2G សម្រាប់ការណែនាំពីរបៀបចុះឈ្មោះចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១