ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ សូមចូលរួមអបអរសាទរខួបលើកទី២០ នៃការដាក់បញ្ចូល «របាំព្រះរាជទ្រព្យ» ក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ៧ វិច្ឆិកា ២០០៣ – ៧ វិច្ឆិកា ២០២៣


ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ សូមចូលរួមអបអរសាទរខួបលើកទី២០ នៃការដាក់បញ្ចូល «របាំព្រះរាជទ្រព្យ» ក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ៧ វិច្ឆិកា ២០០៣ – ៧ វិច្ឆិកា ២០២៣។


យោងតាមឯកសារ និងសិលាចារឹកក៏ដូចជាចម្លាក់នៅលើជញ្ជាំងប្រាសាទបុរាណខ្មែរបានបញ្ជាក់ច្បាស់ជាតឹកតាងថា របាំព្រះរាជ្យទ្រព្យមានវត្តមានតាំងពីសម័យបុរេអង្គរមកម្ល៉េះ។ របាំនេះត្រូវបានបង្កើតឡើង ដើម្បីផ្គត់ផ្គង់ និងថែរក្សានៅក្នុងរង្វង់ និងបរិបទព្រះបរមរាជវាំង ដូច្នេះហើយទើបរបាំនេះត្រូវបានដាក់ឈ្មោះថាជារបាំព្រះរាជទ្រព្យ ឬល្ខោនព្រះរាជទ្រព្យ។


របាំព្រះរាជទ្រព្យ ឬល្ខោនព្រះរាជទ្រព្យ ត្រូវបានកំដរដោយវង់ភ្លេងពិណពាទ្យដែលមានឧបករណ៍ស្រឡៃតូច ស្រឡៃធំ រនាតឯក រនាតដែក (នាសម័យបុរាណមានរនាតថោង ផង) រនាតធុង គងតូច គងធំ សម្ភោរ ស្គរធំ ឈិង និងអ្នកច្រៀង។


ប្រភពរូបភាព និងខ្លឹមសារយោង៖ AMS

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១