ប្រតិភូក្រសួងមុខងារសាធារណៈ អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឧបាសក ឡាយ ឈាត


នៅល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូក្រសួងមុខងារសាធារណៈ ចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសក ឡាយ ឈាត អតីតមន្រ្តីរាជការ នៃទីស្តីការគណ:រដ្ឋមន្រ្តី និងជាបិតាបង្កើតរបស់លោកស្រី ឡាយ លីកា អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណ: ទទួលមរណភាពកាលថ្ងៃអាទិត្យ ៧រោច ខែ អស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ៦: ១៩ នាទីព្រឹក ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ ។


មរណភាពរបស់ឧបាសក គឺជាការបាត់បង់ដ៏គួរឱ្យសោកស្តាយនូវ ឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់ ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយគន្លងធម៌ និងព្រហ្មវិហារធម៌ ព្រមទាំងជាការបាត់បង់នូវអតីតមន្ត្រីរាជការមួយរូប ដែលធ្លាប់បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុបម្រើប្រយោជន៍ជាតិមាតុភូមិ។


ក្រសួងមុខងារសាធារណៈ សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យបំផុតជាមួយលោកស្រី ឡាយ លីកា និងក្រុមគ្រួសារសព និងសូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ឧបាសក ឡាយ ឈាត បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១