ព្រឹកស្អែក ឯកឧត្តម ហ៊ុន ម៉ានី នឹងអញ្ជើញបើកសិក្ខាសាលា ស្តីពី «ការកសាងសមត្ថភាពលើភាពជាអ្នកដឹកនាំប្រកបដោយបរិវត្តកម្ម សម្រាប់មន្រ្តីជាន់ខ្ពស់នៃប្រទេសជាសមាជិកអាស៊ាន និងប្រទេសទីម័រខាងកើត» នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប


ព្រឹកស្អែក ឯកឧត្តម ហ៊ុន ម៉ានី នឹងអញ្ជើញបើកសិក្ខាសាលា ស្តីពី «ការកសាងសមត្ថភាពលើភាពជាអ្នកដឹកនាំប្រកបដោយបរិវត្តកម្ម សម្រាប់មន្រ្តីជាន់ខ្ពស់នៃប្រទេសជាសមាជិកអាស៊ាន និងប្រទេសទីម័រខាងកើត» នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប។


ក្រសួងមុខងារសាធារណៈ នឹងរៀបចំសិក្ខាសាលានេះ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសិក្ខាកាមដែលជាមន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងសិក្ខាកាមមកពីក្នុងតំបន់អាស៊ាន ក្នុងគោលបំណង៖ (១)ពង្រឹងសមត្ថភាពមន្ត្រីជាន់ខ្ពស់នៃប្រទេសជាសមាជិកអាស៊ាន និងប្រទេសទីម័រខាងកើត លើជំនាញបរិវត្តកម្មនៃភាពជាអ្នកដឹកនាំ ដើម្បីបង្កើនការយល់ដឹងអំពីគោលការណ៍ និងគុណតម្លៃស្នូលនៃអ្នកដឹកនាំ និងប្រើប្រាស់ចំណេះដែលបានមកពីសិក្ខាសាលានេះទៅដោះស្រាយបញ្ហាជាក់ស្តែងនៅក្នុងអង្គភាពរៀងៗខ្លួន (២) អភិវឌ្ឍសមត្ថភាពបរិវត្តកម្មនៃភាពជាអ្នកដឹកនាំដល់មន្រ្តីជាន់ខ្ពស់ដែលជាអ្នកគ្រប់គ្រងអង្គភាព ដើម្បីដឹកនាំ គ្រប់គ្រង និងអនុវត្តការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងអង្គភាព តាមរយៈការចែករំលែកនូវបទពិសោធ ឧត្តមានុវត្តន៍ វិធីសាស្រ្ត យុទ្ធសាស្រ្តល្អក្នុងការគ្រប់គ្រងការផ្លាស់ប្តូរ និងការផ្តល់សេវាសាធារណៈ (៣) លើកទឹកចិត្តឱ្យមានការបង្កើតបណ្តាញទំនាក់ទំនង ដើម្បីផ្លាស់ប្តូរបទពិសោធគ្នា រវាងវាគ្មិន សិក្ខាកាមអន្តរជាតិ និងសិក្ខាកាមជាតិ។


សូមតាមដានព័ត៌មានពិស្តារជាបន្តបន្ទាប់អំពីសិក្ខាសាលានេះ នៅលើទំព័រផ្លូវការរបស់ ក្រសួងមុខងារសាធារណៈ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១