ឯកឧត្តម ប៉ូល ពីឌូ រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំ នៅសាធារណរដ្ឋកូរ៉េ ស្ដីពី «The New Asia Public Service Network»


ឯកឧត្តម ប៉ូល ពីឌូ រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំ នៅសាធារណរដ្ឋកូរ៉េ ស្ដីពី «The New Asia Public Service Network» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានចូលរួមធ្វើបទបង្ហាញលើប្រធានបទស្តីពី «ការទាក់ទាញមន្រ្តីរាជការជំនាន់ថ្មី (Attracting the New Generation of Civil Servants)» ជូនអង្គប្រជុំ ក្នុងកិច្ចពិភាក្សាតុមូលទី២ នៃកិច្ចប្រជុំក្នុងថ្ងៃដំបូង។


កិច្ចប្រជុំ The New Asia Public Service Network នេះគឺជាកិច្ចប្រជុំដែលត្រូវបានរៀបចំឡើងដោយអង្គការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) សហការជាមួយក្រសួងគ្រប់គ្រងបុគ្គលិកនៃសាធារណៈរដ្ឋកូរ៉េ (MPM) ក្នុងគោលបំណងប្រមូលផ្ដុំប្រមុខថ្នាក់ដឹកនាំដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងមុខងារសាធារណៈ និងវេទិកាសម្រាប់មន្រ្តីជាន់ខ្ពស់ ដើម្បីជួបជុំ និងពិភាក្សាអំពីឱកាសរួមគ្នា ក្នុងការរៀបចំអនាគតនៃប្រជាជាតិអាស៊ី លើមុខងារសាធារណៈ និងភាពជាអ្នកដឹកនាំ៕

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១