គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ  សូមជូនដំណឹងដល់សាធារណជន ឱ្យបានជ្រាបពីការប្រឡងប្រជែង​ជ្រើសរើសជាមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ ចំនួន២៥០ កន្លែង ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

អត្ថបទសង្ខេប៖


គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ សូមជូនដំណឹងដល់សាធារណជន ឱ្យបានជ្រាបពីការប្រឡងប្រជែងជ្រើសរើសជាមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ ចំនួន២៥០ កន្លែង ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ១. កាលបរិច្ឆេទចុះឈ្មោះប្រឡងប្រជែង៖ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ២. ការដាក់ពាក្យប្រឡងប្រជែងតាមរយៈ៖ – ប្រព័ន្ធអនឡាញ ដោយបេក្ខជនអាចស្កេន QR Code ឬ ចូលទៅកាន់គេហទំព័រ: https://lms.era.gov.kh/qrlink/2A ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារច្បាប់ដើម – បេក្ខជនអាចទំនាក់ទំនងជាមួយមន្ទីរមុខងារសាធារណៈតាមបណ្តាខេត្ត ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារច្បាប់ដើម ព័ត៌មានបន្ថែមសូមទាក់ទង៖ ០៧៨ ២៤៣២៣៥ ឬ ០១២ ៨៤៣ ១១៤ ឬ ចូលទីកាន់តំណភ្ជាប់ https://lms.era.gov.kh/qrlink/2G សម្រាប់ការណែនាំពីរបៀបចុះឈ្មោះចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣

លេខលិខិត៖ ៥៦២៦/២៣ មស.សជណ

កាលបរិច្ឆេទ៖ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣


ទាញយកឯកសារ៖ PDF File: ទាញយក | Download 7 MB

ភ្ជាប់តេទ្បេក្រាម: Join Telegram

ចំនួនអ្នកទស្សនា៖​ 9028 Views

ត្រទ្បប់ក្រោយ៖

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១