ប្រតិភូក្រសួងមុខងារសាធារណៈ ចូលរួមសន្និសីទ ស្តីពី​ ការជំរុញអភិបាលកិច្ច និងបច្ចេកវិទ្យាឌីជីថល


នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ លោក ឡុង សារឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានផែនការ ស្ថិតិ និងគ្រប់គ្រងមន្ត្រីរាជការតាមប្រព័ន្ធព័ត៌មានវិទ្យា បានដឹកនាំមន្ត្រីជំនាញឌីជីថល ចូលរួមសន្និសីទ ស្តីពី ការជំរុញអភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថល ក្រោមប្រធានបទ “ការជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យសាធារណៈ ដែលបានរៀបចំដោយគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដែលប្រពឹត្តទៅនៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា” នៅសាលសន្និសីទជាន់ទី៤ អគារនវានុវត្តន៍ (Innovation Center) នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។


សន្និសីទនេះ បានចែករំលែកបទពិសោធន៍ ឧត្តមានុវត្តន៍ និងសិក្សាស្វែងយល់ពាក់ព័ន្ធទៅនឹង បច្ចេកវិទ្យាឌីជីថល ដែលក្រសួង ស្ថាប័ន បាននឹងកំពុងដាក់ឱ្យប្រើប្រាស់សម្រាប់ការផ្ដល់សេវាសាធារណៈ ព្រមទាំងមានស្ដង់តាំងបង្ហាញប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួង ស្ថាប័នមួយចំនួន។


ក្រសួងមុខងារសាធារណៈក៏បានដាក់តាំងបង្ហាញប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ អត្តសញ្ញាប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មី និងប្រព័ន្ធព័ត៌មានមន្ត្រីរាជការស៊ីវិលក្នុងឧបករណ៍ឆ្លាត (MCS Mobile App) ដែលអាចឱ្យភ្ញៀវកិត្តិយសដែលបានចូលរួមសន្និសីទ យល់ដឹងអំពីមុខងារសំខាន់ៗរបស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការកាន់តែច្បាស់៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១